តាកែវ៖  ជនសង្ស័យ១០នាក់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ ខ្លួនបាននៅស្រុកបាទី និងស្រុកព្រៃកប្បាស ករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់​។​​​

បើយោងតាមរបាយការណ៍របស់ បញ្ជាកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា បន្ទាប់ពីបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ​ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំផ្ទាល់ ពី លោកវរសេនីយ៍ឯក ង៉ែត​ ចាន់ធី មេបញ្ជាការ​ កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហការជាមួយកម្លាំងមូលដ្ឋាន ស្រុកបាទី ចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកសារ ធាតុញៀននៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់៖

១ - ឈ្មោះ ខុនហ្វីឡុង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី

២- ឈ្មោះ ប៉ាក់ ពេញ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី

៣- ឈ្មោះ ម៉េង អាស្នា ភេទប្រុស​ អាយុ ៣១ឆ្នាំ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី។

ដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១០កញ្ចប់ ទម្ងន់ ៥៩.២៧ក្រាម (ថ្លឹងទាំងសំបក) និងម៉ូតូចំនួន ៣គ្រឿង ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CG-1255

ម៉ាក Wave ពណ៌ស គ្មានស្លាកលេខ និងម៉ូតូកាថោកែឆ្នៃ ។

ក្រោយពីស្តាប់ចម្លើយជនសង្ស័យឈ្មោះ ប៉ាក់ ពេញ ក៏បានសារភាពថាខ្លួនទិញថ្នាំញៀនពី ឈ្មោះ តៃ ដារ៉ូ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស កម្លាំងជំនាញក៏បន្តសហការជាមួយ​មូលដ្ឋានអាវុធហត្ថស្រុកព្រៃកប្បាស ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧នាក់ រួមមាន៖

១-ឈ្មោះ​ តៃ ដារ៉ូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ(ជួញដូរ)

២-ឈ្មោះ ប៉ុល បាត ភេទប្រុស អាយុ ៣១ ឆ្នាំ(ប្រើប្រាស់)

៣-ឈ្មោះ ញ៉ែម ណាវិន ភេទប្រុស អាយុ ២៥ ឆ្នាំ (ប្រើប្រាស់)

៤-ឈ្មោះ ពៅ អ៊ី ភេទប្រុស ២៣ឆ្នាំ(ប្រើប្រាស់)

៥-ឈ្មោះ ហាន គ្រុយ ភេទប្រុស អាយុ ៣២ឆ្នាំ (ប្រើប្រាស់)

៦-ឈ្មោះ ញ៉ែម តឿ ភេទប្រុស អាយុ ៣៥ឆ្នាំ (ប្រើប្រាស់)

៧-ឈ្មោះ ប្រាក់ ធី ភេទប្រុស អាយុ ៤៩ ឆ្នាំ(ប្រើប្រាស់)។

ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន ០១កញ្ចប់ធំ ទម្ងន់ ៥៧,២១ក្រាម (ថ្លឹងទាំងសំបកកង់) ទូរសព្ទ័០៤ គ្រឿង (ម៉ាក់ oppo ០២ samsung ០១និងNចុចពិល០១ និងសម្ភារៈ វេចខ្ចប់មួយចំនួននិងសម្ភារៈសេពថ្នាំញៀន។

ក្រោយការឃាត់ខ្លួន និងដកហូតបានវត្ថុតាងមួយចំនួន កម្លាំងជំនាញក៏បន្តកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕