ភ្នំពេញ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៦០នាក់ មានអ្នកជំងឺ ចំនួន ៧៦៣នាក់ ជាសះ ស្បើយ និងមានអ្នកជំងឺស្លាប់ ចំនួន ២២នាក់ ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨,៤៧៤ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១,៥១៧ នាក់ និងស្លាប់សរុបចំនួន ១,៤៤២ នាក់៕