តាកែវ៖ តាមការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម ១៥៧ នៅព្រឹកថ្ងៃ អាទិត្យ ទី ០១ ខែ សីហា ឆ្នាំ២០២១នេះ ក្រុមការងារចលនាយុវជនកម្ពុជាក្រុម ១៥៧ តំណាងឱ្យ លោក កែវ វ៉ាន្នី ប្រធាន និង អនុប្រធានចលនាយុជនកម្ពុជា ក្រុម ១៥៧ សាខាខេត្តតាកែវ បាននាំយក អំណោយជាគ្រឿងឧបភោគ បរិភោគ មកផ្ដល់ជូនគ្រួសារកំពុងជួបបញ្ហាក្រីក្រខ្វះខាត ក្នុងដំណាក់កាល នៃការរីករាលដាល នៃជំងឺកូវីដ ១៩ ដែលរស់នៅក្នុងភូមិអង្គចង្អេរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
នាឱកាសនោះផងដែរ ក្រុមការងារតំណាងឱ្យ លោកប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក គោរពស្រលាញ់ពីចម្ងាយ ពីសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុជនកម្ពុជាក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុជនកម្ពុជាក្រុម ១៥៧ សាខាខេត្ត មកធ្វើការជំរាបជូនបងប្អូនទាំង ៣គ្រួសារ ថា ទោះបីថ្ងៃនេះលោក មិនបានអញ្ជើញមកផ្ទាល់ ជាមួយបងប្អូនទាំងអស់ គ្នាដែលកំពុងជួបបញ្ហាខ្វះខាតយ៉ាងណាក៏ដោយក្តី ក៏លោកបានចាត់អោយក្រុម ការងារតាមបណ្តាខេត្តនីមួយៗ ចុះទៅជួប និងជួយដល់បងប្អូនឲ្យបានទាន់ពេលវេលា ដោយមិនទុក្ខ ឱ្យ បងប្អូនណាម្នាក់ ជួបបញ្ហាខ្វះខាតហើយស្លាប់ដោយសារអត់អាហារនោះឡើយ ។
ដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារយុវជន ក្រុម ១៥៧ សាខាខេត្ត ក៏បានធ្វើការណែ នាំផ្តាំផ្ញើរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋានភូមិឃុំខាងលើ សូមបន្តអនុវត្តវិធានការ ការពារណែនាំ របស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏របស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃរបស់យើង នូវវិធានការពារ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ ដើម្បីខ្លួនយើង គ្រួសារ និងសហគមន៍ សង្គមយើង ជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា ។
សូមបញ្ជាក់ដែរថា អំណោយបាននាំយកមកផ្ដល់ជូន គ្រួសារក្រីក្រីខ្វះខាតទាំង ៣ ក្នុងនោះរួមមាន៖
១-លោកយាយ ឈឹម សុន អាយុ ៨២ ឆ្នាំ នៅម្នាក់ឯង និងមានជំងឺងងឹតភ្នែកសងខាង រស់នៅក្នុងភូមិ អង្គចង្អេរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
២-លោក ឈឹម អែម អាយុ ៦៤ ឆ្នាំ រស់នៅក្នុងភូមិអង្គចង្អេរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។
៣- អ្នកមីង ឈៀង រឹម ៤៦ ឆ្នាំ រស់នៅក្នុងភូមិអង្គចង្អេរ ឃុំស្លា ស្រុកសំរោង ។
ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្គរ ៥០គីឡូ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ ប៊ីជេង ១កញ្ចប់ ទឹកក្រូច ១កេស ទឹកសុទ្ធ ១កេស មី ១កេស អំបិល ១គីឡូ ខ្ទឹមស ១គីឡូ ស្ករសរ ១គីឡូ រួមនិងថវិកា ១០០,០០០ រៀលផងដែរ ៕