តាកែវ៖ យោងតាមលិខិតរបស់ មន្ទីរសុខាភិបាលខេត្តតាកែវ ដែលទើបទទួលបាននៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីស្រ្ដីវ័យ ៦៣ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បើតាមការបញ្ជាក់នៅក្នុងលិខិតរបស់ មន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ថា ស្រ្ដីជន ជាតិខ្មែរម្នាក់ ឈ្មោះ វង្ស សាមឿន អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាននៅភូមិតាងិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានរកឃើញវិជ្ជមានកូវីដ-១៩ និងចូលមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីព្រឹក ដោយក្នុងស្ថានភាព ក្អក ហត់ខ្លាំង រួមទាំងមានកំហាប់អ៊ុកស៊ីសែនទាប និងប្រព័ន្ធឈាមរត់ចុះ ខ្សោយ។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្រ្ដីជនជាតិខ្មែរខាងលើ បានស្លាប់ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារ វីរុសកូវីដ-១៩ ៕
សូមអានសេចក្ដីជូនដំណឹងរបស់ មន្ទីរសុខាភិបាលខេត្តតាកែវ ដូចខាងក្រោម៖



