តាកែវ៖ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តតាកែវ ដែលទទួលបាន នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច ផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅផ្សារសែវ៉ា ស្ថិតក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ដែលជាតំបន់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ។
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្ម ផ្សារសែវ៉ា ចាប់ពីម៉ោង ១៤:០០នាទី រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ នៅក្នុងលិខិតរបស់រដ្ឋបាលខេត្ត ក៏អំពាវនាវដល់អាជីវករទាំងអស់ មានកាតព្វកិច្ចផ្ដល់វត្ថុ សំណាក ដល់ក្រុមគ្រូពេទ្យនៅវិទ្យាល័យភ្ញីមាស ចាប់ពីម៉ោង ១៤និង០០នាទី រសៀលថ្ងៃទី ៣១នេះតទៅ ៕
សូមអានលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖



