តាកែវ៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តតាកែវ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការរកឃើញ អ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន ៣០នាក់ ព្រមទាំង បង្ហាញអត្តសញ្ញាណផងដែរ។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ កម្មករ កម្មការនី ទាំងអស់ និងប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្ត វិធានការ ៣កុំ និង ៣ការពារ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឱ្យមាន ប្រសិទ្ធភាពខ្ពស់៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖


