តាកែវ៖
ស្រ្តីជនជាតិខ្មែរម្នាក់ ឈ្មោះ ជិន សុផានី អាយុ៥៦ឆ្នាំ ដែលមានអាស័យដ្ឋាននៅភូមិ ត្រើយទន្លាប់
ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩
ដែលអ្នកជំងឺបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ នៅថ្ងៃទី២៣
ខែឧសភា ក្នុងស្ថានភាពគ្រុនក្តៅ ក្អក ហត់ខ្លាំង ស្បែកលឿង តឹងពោះ រួមទាំងមាន ប្រវត្តិជំងឺរោគក្រិនថ្លើមប្រភេទបេប្រចាំកាយ
។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី២៦ម្សិលមិញ បានបញ្ជាក់ថា ដោយសារស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណះបច្ចេកទេសសបន្ទាន់គ្រប់មធ្យោ បាយ ក៏នៅតែមិនអាចសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ២៥ ខែឧសភា វេលាម៉ោង២៣នឹង៣០នាទី យប់ថ្ងៃដដែល ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺខាងលើបានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩ លើអ្នកជំងឺរោគក្រិនថ្លើមប្រភេទបេប្រចាំកាយ ៕

