តាកែវ៖ យោងតាមសេចក្ដីជូនដំណឹង របស់ រដ្ឋបាលខេត្តតាកែវ ទើបទទួលបាន នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បាន ជូនដំណឹងបង្ហាញ អត្តសញ្ញាណអ្នកឆ្លង ជំងឺកូវីដ-១៩ ចំនួន ៣៧នាក់ថ្មីទៀត ។
តាមរយៈសេចក្ដីជូនដំណឹងនេះ
រដ្ឋបាលខេត្ត បានអំពាវនាវដល់ អាជីវករ និងប្រជាពលរដ្ឋ
ដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរ
មូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ
(រួមទាំង ថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ
តាមការណែនាំរបស់ក្រសួងសុខាភិបាល៕


