ព្រះសីហនុ៖ តារាសម្តែងនិយមការស្លៀកពាក់សិចស៊ីកញ្ញា ដេននី ក្វាន់ សុខៗស្រាប់តែទម្លាយនូវរឿងរ៉ាដ៏ភ្ញាក់ផ្អើលមួយបង្កការចាប់អារម្មណ៍ខ្លាំងដល់មហាជន។
ចំពោះរឿងរ៉ាវដែលធ្វើឲ្យគេកាន់តែផ្ទុះការចាប់អារម្មណ៍នោះដោយហេតុថា
កាលពីថ្មីៗកន្លងទៅនេះពោលគឺអំឡុងខែ១០ ឆ្នាំ២០២០ កញ្ញា ដេននី ក្វាន់
បានជួបហេតុការណ៍ដ៏ហួសចិត្តមួយ គឺបានចូលសម្រាកនៅសណ្ឋាគារនាទឹកដីក្រុងព្រះសីហនុ
ដែលសណ្ធាគារនោះមានលួចបង្កប់Cameraក្នុងបន្ទប់នាងគេងក៏ដូចបន្ទប់ផ្សេងៗទៀតដែរ។
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់កញ្ញា
ដេននី ក្វាន់បានបញ្ជាក់ថា កញ្ញាគេងនៅសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោមម្ចាស់Hotelលួចបង្កប់Cameraក្នុងបន្ទប់កញ្ញាគេង។ បញ្ជាក់មិនមែនតែបន្ទប់នាងទេ
គឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ។
តារាស្រីកញ្ញា
ដេននី ក្វាន់ បន្តទៀតថា រឿងក្តីនាងកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០
នាងមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាងណាស់
សំណងលុយ១ម៉ឺនដុល្លារ នេះដូចជាមើលងាយកិត្តិយសនាងជាស្រី្តខ្មែរពេកហើយ។
នាងឈឺចាប់ខ្លាំងណាស់ នាងទទួលយកមិនបានទេអយុត្តិធម៌ណាស់។
ជុំវិញរឿងរ៉ាវដ៏រសើបនេះ
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះយើង
មិនអាចស្វែងរកការបកស្រាយបន្ថែមពីកញ្ញា ដេននី ក្វាន់ បាននៅឡើយទេ។
ចំណែកភាគីម្ចាស់សណ្ឋាគារខាងលើក៏មិនទាន់មានការបំភ្លឺយ៉ាងណាដែរចំពោះករណីនេះ៕
(សង្ឃឹមថា
អាជ្ញាធរមានសមត្ថកិច្ច និងចាត់ការទៅតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងខាង លើនេះ)
ប្រភព៖ Sorm Pheaktra News






