តាកែវ៖ យោងតាមសេចក្ដីជូនដំណឹង របស់ រដ្ឋបាលខេត្តតាកែវ ដែលទើបទទួលបាន នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បាន ជូនដំណឹងបង្ហាញ អត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៩នាក់ថ្មីទៀត ដែលជាអាជីវករ អ្នករត់តាក់ស៊ី អ្នកលក់បុកល្ហុង សិស្ស និងកម្មករ-កម្មការនីរោងចក្រ។
តាមរយៈសេចក្ដីជូនដំណឹងនេះ
រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ
ត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក
នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំង ថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ
តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ៖


