ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ  បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រព័ន្ធសម្ពាធទាប បន្តអូសបន្លាយកាត់ នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។ ហើយជាមួយគ្នានេះ ខ្យល់មូសុងនិរតី ខ្លាំងបក់លើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ទៅតាមតំបន់។

ដូច្នេះសូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖