ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អាហារូបករណ៍ ១០០% សិក្សារយៈពេល១២ឆ្នាំ នៅសាលាប៊ែលធី អន្តរជាតិ ដល់កូនៗទាំង៤នាក់ របស់សពលោក ឡៅ វណ្ណា ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ។

គួររម្លឹកផងដែរថា លោក ឡៅ វណ្ណា ជាមនុស្សដំបូងគេ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០៖៤០នាទីព្រឹក ដោយសារកូវីដ-១៩ ក្នុងជន្មាយុ៥០ឆ្នាំ៕