តាកែវ៖ អាជ្ញាធរស្រុកអង្គរបូរី សហការជាមួយគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដឹកនាំដោយលោក ឌឹម គឹមសាន ជាអភិបាលស្រុក នៅព្រឹកថ្ងៃអង្គារិ៍នេះ បានចុះផ្សព្វផ្សាយអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងនធ្ងរផ្សេងទៀត ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានយល់ដឹងកាន់តែច្បាស់ថែមទៀត ។
លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី បានបញ្ជាក់ថា ការចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងនធ្ងរផ្សេងទៀត របស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរបូរីនេះ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចូលរួមក្នុងការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល នឹងរួមគ្នាប្រយុទ្ធប្រឆាំង ការការពារ នឹងទប់ស្កាត់ការរីករាលដាលជំងឺCOVID-19នៅក្នុងសហគមន៍ ២០កុម្ភៈ និងវិធានការការពារជំងឺCOVID-19របស់រាជរដ្ឋាភិបាលគឺ បីការពារ: ១.ពាក់ម៉ាស់ ២.លាងដៃ ៣កម្លាតសង្គម កម្លាតបុគ្គល បីកុំ: ១.កុំចូលទៅកន្លែងបិទជិត ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា កុំឱបគ្នាជាដើម ៕