តាកែវ ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ ២០២១ បានចាត់ឲ្យលោក អេង ប៉ជាក អនុប្រធានជាតំណាងរបស់ចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្ត នាំយកសម្ភារៈមួយចំនួន មានអាលកុល ម៉ាស ដបដាក់អាលកុលសំរាប់បាញ់តូចៗ ប្រគល់ជូន អាជ្ញាធរក្រុងដូនកែវ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការនូវការរីករាលដាលនៃវីរុសកូវីដ-១៩ កុំឱ្យកើតមានឡើងនៅសហគមន៍ ។
ក្នុងឱកាសនោះ លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ ក៏គូបញ្ជាក់ផងដែរថា ការប្រគល់ជូននៅសម្ភារៈអាល់កុល និងម៉ាស់ ជូនដល់សាលា ក្រុងដូនកែវថ្ងៃនេះ គឺជាការរួមចំណែក ជាមួយ អាជ្ញាធរខេត្ត ក្រុង និងរាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ការទប់ស្តាត់ ជំងឺឆ្លងកូវីដ១៩ មិនអោយមានការឆ្លងរាលដាល ចូលក្នុងសហគមន៍យើងបាន ហើយជាពិសេសនោះ សូម ឲ្យយើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តវិធានការរបស់សុខា ភិបាល និងប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ អោយបានខ្លាំងខ្លារ និងមានប្រសិទ្ធិភាពខ្ពស់បំផុតផងដែរ ។
ជាចុងក្រោយ លោក ប៉ាន ភារៈ អភិបាលរងក្រុងដូនដែវ តំណាងលោក កង អាណាន់ អភិបាល នៃ គណៈអភិបាល ក្រុងដូនកែវ ខេត្តតាកែវ ក៏សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ ដែលបានផ្តល់ជាសម្ភារៈ ជូនដល់សាលាក្រុងដូនកែវថ្ងៃនេះ និងជូនពរដល់ក្រុមការងារចលនាយុវជនកម្ពុជាក្រុម ១៥៧សាខាខេត្ត ទាំងអស់សុខ ភាពល្អ និងសម្រេចជោគជ័យគ្រប់ភារៈកិច្ចការងារផងដែរ ។
សម្ភារៈដែលបានផ្ដល់ជូនរួមមាន៖ អាល់កុលចំនួន ៧កានធំ ក្នុងមួយកានចំណុះ ៣០ លីត ម៉ាស់ ០១កេស ធំ ស្មើ ៥០ប្រអប់តូច និងដបសំរាប់ផ្ទេរអាល់កុលបាញ់ប្រើ ចំនួន១០០ ដប ជូនដល់អាជ្ញាធរក្រុងដូនកែវ ប្រើប្រាស់ទៅតាមស្ថានភាពជាក់ស្ដែង ៕