តាកែវ៖ កម្លាំងកងអនុសេនាធំទី២ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ បានឃាត់ខ្លួនជនជាតិចិន៦នាក់ ដែលលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា នៅចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
បើតាមលោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសិករង ខេត្តតាកែវ ឱ្យដឹងថា កម្លាំងរបស់លោក បានសហការជាមួយវរសេនាតូច នគរ បាលការពារព្រំដែនលេខ៦០៣ នៅពេលដើរល្បាតតាមព្រំដែន ក៏បានឃាត់ ខ្លួនជនជាតិចិនចំនួន ០៦នាក់ ក្នុងនោះស្រី ០១នាក់ លួចឆ្លងព្រំដែន ពីប្រទេស វៀតណាម ដោយថ្មើរជើងពីខេត្តអានយ៉ាង ប្រទេសវៀតណាម ឆ្លងចូលមក កម្ពុជា តាមច្រកព្រំដែន របស់ស្រុកបូរីជលសារ នៃខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ក្រោយពីបានធ្វើការឃាត់ ខ្លួនជនជាតិ ចិនទាំង៦នាក់ សមមត្ថកិច្ចក៏បានបញ្ជូនពួកជនជាតិចិនទាំងអស់នោះ ទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវហើយ៕