ភ្នំពេញ៖ អ្នកជំងឺម្នាក់កូវីដ១៩ម្នាក់ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្សីបានស្លាប់បង់បាត់ជីវឹតហើយនៅថ្ងៃព្រហស្បត៍ ទី ១១ ខែ មិនា ឆ្នាំ ២០២១ នេះ ហើយក៍ជាលើកដំបូងដែរសម្រាប់ប្រទេសកម្ពុជាដែលមានអ្នកជំងឺកូវីដ១៩បានបាត់បង់ជីវិត នេះបើយោងតាមក្រសួងសុខាភិបាល ដែលបានចេញសេចក្តីប្រកាសរសៀលនេះ។
យោងតាមសេចក្ដីប្រកាស់របស់ក្រសួងសុខាភិបាល ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N៨ ហើយ សពរបស់អ្នកកើតជំងឺកូវីដ-១៩នេះ មិនអាចរក្សាទុកបានយូរនោះទេ ពោលនឹងត្រូវរៀបចំបូជាតាមអ្វីដែលជាការកំណត់របស់ប្រមុខនៃរាជរដ្ឋាភិបាល នាពេលថ្មីៗនេះ។
បើតាមសេចក្ដីប្រកាស់របស់ក្រសួងសុខាភិបាល សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថាមានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

