តាកែវ៖ អាជ្ញាធខេត្តតាកែវ នៅថ្ងៃពុធ ទី១០ ខែ មិនា ឆ្នាំ ២០២១នេះបានសម្រេចដុតកម្ទេចពងមាន់ ពងទានិងពងគ្រួចជាង៤ម៉ឺនគ្រាប់ដែលបានរិបអូសពីក្រុមឈ្មួញលូចដឹកពីប្រទេសវៀតណាមចូលមកកម្ពុជាដោយខុសច្បាប់។ ការដុតកម្ទេចផលិតកម្មសត្វដោយខុសច្បាប់នេះបានធ្វើឡើងនៅការរិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មកខេត្តតាកែវនិងដោយមានការចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ។
បើយោងតាម ការបញ្ជាក់របស់ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២១ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វឃាត់ចាប់បានពងទាចំនួន ៨០ ដុំស្មើនឹង ២ ម៉ឺន ៤ ពាន់គ្រាប់ ពងមាន់ចំនួន ៨ ពាន់គ្រាប់និងពងក្រួចចំនួន ៧ ពាន់គ្រាប់ដែលឈ្មួញនាំចូលពីប្រទេសវៀតណាមក្នុងច្បាប់អនុញ្ញាតវត្ថុទាំងអស់នោះបានរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត។
លោកប្រធានការិយាល័យបានបន្ថែមថា ដោយពិនិត្យឃើញពងទាពងមាន់និងពងក្រួចទាំងអស់នោះមកដល់ពេលនេះខូចគុណភាពក្លិនស្អុយពងខាងក្នុងឬអត់ជាហេតុបង្កឲ្យមានមេរោគឆ្លងនានាដូរឈ្មោះមន្ទីរកសិកម្ម ស្នើសុំគោលការណ៍ពីអភិបាលខេត្តដើម្បីដុតកម្ទេចចោលនៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២១ នេះនៅក្នុងបរិវេណដីការិយាល័យផលឹតកម្មនិងបសុព្យាបាលខេត្តដោយអនុវត្តតាមវិធានបច្ចេកទេស៕




