ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ដែលសារព័ត៌មាន ទទួលបាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់​ការរាត​ត្បា​តនៃជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងព្រឹត្តិការណ៍​«ស​ហគមន៍២០កុម្ភៈ» ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលមា​​​ន​ខ្លឹម​សា​រក្នុងសេចក្ដីណែនាំដូចខាងក្រោម៖