តាកែវ៖ នៅព្រឹកថ្ងៃ ថ្ងៃ អង្គារ៍ ទី០៩ ខែមិនា ឆ្នាំ២០២១ សមត្ថកិច្ចស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ដែលកំពុងតែស្ពាយការបូបដើរនៅលើផ្លូវលេខ ១២៩ ស្ថិតនភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ នេះគឺបន្ទាប់ពីមានការរាយការពីប្រជាពលរដ្ឋថាឃើញជនជាតិចិនមួយក្រុមមានស្ពាយការបូបបានដើរ លើផ្លូវលេខ១២៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ដែលនាំអោយប្រជាពលរដ្ឋមានការភ័យខ្លាចពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោកអធិការស្រុកព្រៃកប្បាស បានថ្លែងបន្តថា ក្រោយការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់ កំលាំងសម្មកិច្ចនគបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្រ្តីសុខាភិបាលនិងថ្នាក់ដឹកនាំខេត្ត នឹងបានដឹកជនជាតិចិនទាំងអស់នោះមកដាក់អោយធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យភូមិតាកែវដែលស្ថិតនៅក្នុងក្រុងដូនកែវ។
គួបញ្ចាក់ថា នៅព្រឹកថ្ងៃ អអ្គារ៍ ទី៩ ខែ មិនា ឆ្នាំ ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានចេញលិខិតបញ្ជាឱ្យអភិបាលស្រុកកោះធំបិទកាស៉ីណូចំនួន ៦កន្លែង និងបិទការធ្វើដំណើរចេញចូលតំបន់ទីប្រជុំជនជ្រៃធំជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយរកឃើញជនបរទេសចំនួន ៥នាក់ មានផ្ទុកវីរុសកូវីដ១៩ នៅក្នុងទីប្រជុំជនជ្រៃធំនេះ៕
