ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៦៥នាក់ និងមានអ្នកជាសះស្បើយចំនួន០១នាក់ ដោយក្នុងនោះមាន ៥៨នាក់ជាកណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងអ្នកជំងឺ៧នាក់ផ្សេងទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕