(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះការរីករាលដាលជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ នៅទីបំផុត ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការជាបណ្ដោះអាសន្នសាលរៀនចំនួន៤នៅព្រឹកថ្ងៃទី២២ គុម្ភៈ គឺមានអនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឫស្សីជ្រោយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។

កាលពីម្សិលមិញនេះ ក្រសួងអប់រំ បានសម្រេចបិទសាលារៀន ២ នៅភ្នំពេញ គឺសាលាអន្តរជាតិ SIS នៅផ្សារដើមគ និងវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី។ សាលារៀនទាំងអស់នេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕