យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ដែលបានបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ក្រសួង នៅថ្ងៃទី០១ ខែកុម្ភៈនេះ បានបញ្ជាក់ថា (ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ២៨ប្រទេស សម្រេចបាន ៣៤ ២៧៣ តោន ថយចុះ ១៦ ១៧៧តោន (ស្មើនឹង ៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០)។
ក្នុងនោះការនាំចេញអង្ករទៅកាន់ប្រទេសចិន គឺឈរលំដាប់លេខរៀងទី១ ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦ ១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៣ ៧២៣តោន, ប្រទេសហ្គាបុង ឈរនៅលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន។ ចំពោះបរិមាណអង្ករ ដែលបាននាំចេញក្នុងខែមករា សរុបជាង ៣៤ ២៧៣ តោន ក្នុងនោះមានជាង ៨៧.៦៣% ជាប្រភេទអង្ករក្រអូប ៕



