តាកែវ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ០២នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួននៅចំណុចភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បើយោងតាមការបញ្ជាក់ពី លោកអនុសេនីយ៏ត្រី ហួត វឿន នាយការិយាលយ័ស្ដីទី នៃការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ បានថ្លែងប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង ១៦:៥០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ច បានសហការជាមួយអាវុធហត្ថស្រុកបាទី បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ នៅចំណុចភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ១-ឈ្មោះ ប៉ាត វ៉ាន់ថៃ ភេទប្រុសអាយុ១៧ឆ្នាំ ជួញដូរប្រើប្រាស រស់នៅភូមិត្រពាំងទឹម ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
២ - ឈ្មោះហ៊ុយសុផាត ភេទប្រុសអាយុ២៣ឆ្នាំ ជួញដូរប្រើប្រាស ភូមិស្ដុកប្រីយ៏ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
លោកអនុសេនីយ៍ត្រី ហួត វឿន បានបន្តថា នៅក្នុងប្រតិបត្តិការខាងលើនេះដែរ កម្លាំងយើងក៏ដកហូតវត្ថុតាងរួមមាន៖ ១-ម៉្សៅក្រាមសថ្លាចំនួន១៧កញ្ចប់ទម្ងន់៥,១៧ ក្រាម ( ថ្លឹងទាំងសំបក់) ២- ទូរសព្ទ័០២គ្រឿង ៣- ដាវដែក ០១ដើម ៤- សំភារះសេពថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាលយ័ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕



