លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានខិតខំស្ថាបនាផ្លូវ ដែលរងការខូចខាតដោយទឹកជំនន់ឡើងវិញជូនប្រជាពលរដ្ឋធ្វើដំណើរឱ្យបានងាយស្រួល នេះសបញ្ជាក់ឲ្យឃើញថា កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ និងការ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចំរើន ។
លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ក៏បានជំរុញដល់កំលាំងវិស្វកម្មកងទ័ពជើងគោក ឱ្យបន្តខិតខំស្ថាបនាផ្លូវឱ្យបានល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយធានាបានទាំងបរិមាណ គុណភាព និងសោភ័ណភាពនិងអាចបម្រើអោយសេចក្តីត្រូវការបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលក្នុងការធ្វើដំណើ និងជាប់ធនបានយូក្នុងការប្រើផងដែរ ។
តាមរបាយការណ៍មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅនេះ គ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ខាងមុខ ៕




