ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានលោតឆត្របញ្ជាសម្តែង នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ខេត្តកំពង់ស្ពឺ។ លោកវរសេនីយ៍ត្រី លឹម សាយ បានលោតឆ័ត្រយោង ខុសលក្ខណ:បច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់ រងរបួសធ្ងន់។ បន្ទាប់មក ត្រូវបានអង្គភាព ដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ១២:៣០នាទី ទើបអង្គភាព ទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ៕