ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
ព័ត៌មានក្រៅប្រទេស
Update!! សាក្សីម្នាក់ទៀតបានរៀបរាប់ហេតុការណ៍ចុងក្រោយ មុនពេលគេប្រទះឃើញនាង Christine Dacera ស្លាប់នៅក្នុងបន្ទប់ទឹក
Update!! សាក្សីម្នាក់ទៀតបានរៀបរាប់ហេតុការណ៍ចុងក្រោយ មុនពេលគេប្រទះឃើញនាង Christine Dacera ស្លាប់នៅក្នុងបន្ទប់ទឹក
VannaShare
Saturday, January 09, 2021
ករណីស្លាប់របស់ស្ត្រីជាអូតែសជនជាតិហ្វីលីពីនគឺនាង Christine Dacera នៅតែជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់សារព័ត៌មានជាច្រើន ជាក់ស្តែងសារព័ត៌មាន
CBN
បានចុះផ្សាយនូវអត្ថបទមួយស្តីពីស្ថានភាពចុងក្រោយរបស់ស្ត្រីរងគ្រោះរូបនេះ ដែលជាការបកស្រាយពីសំណាក់បុរសម្នាក់ក្នុងចំណោមជនសង្ស័យទាំង ១០ ដែលបានចូលរួមផឹកស៊ីជាមួយជនរងគ្រោះនិងជាមនុស្សម្នាក់ដែលបានឃើញហេតុការណ៍នេះផ្ទាល់។ បុរសរូបនេះមានឈ្មោះថា Rommel Galido ហើយរូបគាត់បានរម្លឹកហេតុការណ៍នៅថ្ងៃបុណ្យឆ្លងឆ្នាំនោះថា៖ ស្រ្តីជាជនរងគ្រោះបានក្អួតនៅក្នុងបន្ទប់ផ្សេងគ្នានៅម៉ោង ៤ ព្រឹក ដោយក្រុមរបស់គាត់មានគ្នា ៥ នាក់បានស្នាក់នៅបន្ទប់លេខ ២២០៩ និងមានមនុស្ស ៧-៨ នាក់ផ្សេងទៀតបានស្នាក់នៅក្នុងបន្ទប់លេខ ២២០៧ ។ នៅម៉ោង ៦ ព្រឹក ក្រុមអ្នកនៅក្នុងបន្ទប់លេខ ២២០៧ បានតេហៅគាត់ឲ្យទៅយកស្ត្រីជនរងគ្រោះត្រលប់មកកាន់បន្ទប់ ២២០៩ ព្រោះតែនាងមានអាការៈឈឺក្បាល និងចាប់ផ្ដើមក្អួតជាថ្មី។ បន្ទាប់ពីបាននាំជនរងគ្រោះមកដល់បន្ទប់ហើយនៅម៉ោង ៨ ព្រឹក លោក Rommel Galido បាននាំស្រ្តីរងគ្រោះទៅក្នុងបន្ទប់ទឹកដើម្បីឲ្យនៅក្អួតនៅនោះជំនួសឲ្យការក្អួតលើពូក ឬភួយខ្នើយ។ នៅម៉ោង ១០ ព្រឹក លោក Rommel Galido បានចូលទៅមើលស្រ្តីជនរងគ្រោះនៅក្នុងបន្ទប់ទឹកម្តងទៀត ដោយពេលនោះនាងនៅមានដង្ហើមនៅឡើយ ខណៈមាត់របស់នាងមានព័ណ៌ស្វាយ ហើយជីពចររបស់នាងចាប់ផ្តើមខ្សោយ តែនាងបានធ្វើឲ្យសញ្ញាលោក Rommel Galido ចេញក្រៅវិញដោយទុកឲ្យនាងនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង។ យ៉ាងណាក្តី មិត្តភក្តិ ៤ នាក់ផ្សេងទៀតរួមជាមួយនឹងលោក Rommel Galido ដែរ បានព្យាយាមធ្វើចលនាសង្គ្រោះបន្ទាន់ឲ្យនាង និងហៅបុគ្គលិកសណ្ឋាគារឲ្យមកជួយធ្វើអន្តរាគមន៍ តែចុងក្រោយស្រ្តីរងគ្រោះនៅតែស្លាប់ដដែល។ ទាំងនេះគឺជាហេតុការណ៍ចុងក្រោយបំផុត មុនពេលគេប្រទះឃើញនាងដេកស្លាប់តែម្នាក់ឯងនៅក្នុងបន្ទប់ទឹក៕
VannaNewsTakeo
អានច្រើន