នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ផេកផ្លូវការរបស់ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់នៅព្រលប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះថា៖ ឱខ្ទមដ៏កម្សត់ អាណិតក្មេងៗណាស់ ថ្ងៃនេះឱ្យក្រុមការងារទៅមើល យកអំណោយទៅប្រគល់ គ្រាន់ឃើញវីដេអូ សឹងស្រក់ទឹភ្នែក។ តើគាត់រស់នៅម្ដេចទៅ ចុះក្មេងៗ ដែលនៅលើខ្ទមរាល់ថ្ងៃ មិនបានចេញទៅណា មានអារម្មណ៍យ៉ាងម៉េច ហេតុអីជីវិតខុសពីក្មេងដទៃខ្លាំងម្ល៉េះ, ខ្ញុំនឹងទៅជួបម្ដងទៀត ផ្ថល់កម្លាំងចិត្ត និងមើលជាក់ស្ដែងថាអាចជួយអីបានថែមពីលើនេះ ព្រោះចង់ឱ្យក្មេងទាំង២បានរៀនសូត្រ ដើម្បីកុំឱ្យពិបាកទៀត។ លឺថាគាត់ មិនមែនបងប្អូនបង្កើតទេ ព្រោះម្ដាយឪពុក ពោះម៉ាយ និងមេម៉ាយ មានកូនម្នាក់មួយ តែពួកគេមកជួបគ្នា កម្សត់កម្រជាមួយគ្នា។ ថ្ងៃនេះ ក្រុមការងារខ្ញុំទៅដល់ សួរគាត់ មិនទាន់បានបាយ ម៉ោងជិត12ទៅហើយ។ គាត់ថាបានហូបនំខ្លះ ឯឪពុកម្ដាយចេញទៅរកត្រីអស់។
ព្រឹកមិញ ជូនមី ត្រីខ ទឹកដោះគោ សម្ភារៈប្រើប្រាស់ មុង ភួយ កន្ទេល ខ្នើយ និងនំចំណី ទុកគាត់ញាំ និងប្រើប្រាស់សិន ហើយក៏បានផ្ញើថវិកានឹងអ្នកជិតខាង ២លានរៀល ទិញតង់ ឬស័ង្កសី ប្រក់ជ្រកភ្លៀងបណ្ដោះអាសន្ន ៕