បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានថ្លែងប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១៨:៣០ នាទី មានករណីលួចម៉ូតូ នៅភូមិ សង្កែ ឃុំ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវ ក្នុងខណ:ពេលដែលម្ចាស់មិនបានដកសោចេញពីម៉ូតូ ក្រោយពេលកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាមដងផ្លូវជាតិលេខ២ ដេញតាមដល់ស្រុកកណ្តាលស្ទឹង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ពួនស្ទាក់ ចាប់ចោរបានផ្តួលម៉ូតូទុកចោល ចោរក៏រត់គេចខ្លួនបាត់ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ច
ប្រគល់ជូនទៅម្ចាស់ដើមវិញ ៕
