តាកែវ៖ នៅរសៀលថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ ២០២១ លោក កេត ម៉ៅអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក រួមជាមួយមន្រ្តីពាក់ព័ន្ធជាច្រើនរូប បាននាំយកថវិកាចំនួន ៤,០០០,០០០ រៀល របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ និងអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមមាន៖ មានមី ១កេះ ទឹកក្រូច ១កេះ ទឹកបរិសុទ្ធ ១កេះ ត្រីខ ១យួរ ទៅប្រគល់ជូនគ្រួសារសព លោកស្រី ប៊ុន នាង ជាគ្រួសារពលី ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្រីជ័យ ឃុំបឹងត្រាញ់ខាងត្បូង ដោយរោគាពាធ ក្នុងជន្នាយុ ៧០ ឆ្នាំ ។
មានមតិសំណេះសំណាលនាឱកាសនោះផងដែរ ក្នុងនាម រដ្ឋបាលស្រុកសំរោង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក ក៏សូមចូលរួមសោកស្តាយនិង ចូលរួមសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព និងសូមបួងសួងអោយវិញ្ញាណក្ខ័ន្ធលោកស្រី បានសោយសុខក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕


