តាកែវ ៖ ស្ត្រីម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន ដែលបូលីសស្រុកគីរីវង់អះអាងថា ជាមុខសញ្ញាប្រព្រឹត្តបទល្មើយ៉ាងសកម្មក្នុងមូលដ្ឋាន ត្រូវបានចាប់ខ្លួនហើយក្រោយមានដីកាពីតុលាការ ខេត្តតាកែវ។ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានដឹកនាំកម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនស្រុក ចុះនាំខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរថ្នាំញៀនខុសច្បាប់។ ស្ត្រីសង្ស័យឈ្មោះ ចាន់ រ៉ា អាយុ ៣៣ឆ្នាំមានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលជាប់ចោទពីបទជួញដូរខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥០៣ ដោយចៅក្រមស៊ើបសួរ ជ័យ មាលា ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នស្ត្រីសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកគីរីវង់កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕