ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
ព័ត៌មានក្រៅប្រទេស
ត្រឹមរយះពេលមួយថ្ងៃ ប្រទេសថៃរកឃើញករណីវិជ្ជមានអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន ១៨៨ករណី ក្នុងនោះមាន ១៥៤ករណី ជាករណីឆ្លងរីករាលដាលនៅក្នុងសហគមន៍
ត្រឹមរយះពេលមួយថ្ងៃ ប្រទេសថៃរកឃើញករណីវិជ្ជមានអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន ១៨៨ករណី ក្នុងនោះមាន ១៥៤ករណី ជាករណីឆ្លងរីករាលដាលនៅក្នុងសហគមន៍
VannaShare
Friday, January 15, 2021
យោងតាមការចុះផ្សាយរបស់ thepattayanews.com នៅថ្ងៃនេះថ្ងៃទី ១៥ ខែមករា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៨៨ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ១៥៤នាក់ ជាករណីក្នុងសហគមន៍ ដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ១១ ៤៥០ ករណី។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបនៅមាន ៦៩នាក់។ ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មាន ៨១នាក់ ជាពលរដ្ឋក្នុងសហគមន៍ និង ៧៣នាក់ ផ្សេងទៀតគឺជាពលករថៃ ឬពលករបរទេស ដែលត្រូវបានគេតាមដានបន្ទាប់ពីមានការផ្ទុះឡើងនៃករណី COVID-19 នៅក្នុងខេត្តសាមុតសាខន។ ដូច្នេះមានន័យថា មានតែ ៨១ នាក់ប៉ុណ្ណោះ ដែលជាពលរដ្ឋរស់នៅក្នុងសហគមន៍ ចំណែកពលករដែលវិជ្ជមានផ្សេងទៀត ត្រូវបានគេដាក់នៅកន្លែងដាច់ដោយឡែក មុនពេលរកឃើញថាមានជំងឺ។ នៅក្នុងរូបភាពផែនទីខាងក្រោមនេះ ក៏បានបង្ហាញពីខេត្តដែលមានការឆ្លងជំងឺ COVID-19 ចាប់តាំងពីការផ្ទុះដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ទៅតាមកូដពណ៌ដែលរៀបចំដោយរដ្ឋ។ ពណ៌ទាំងនេះបង្ហាញពីការចម្លងរាលដាលខ្លាំង ឬ ខ្សោយ ទៅតាមតំបន់ខុសៗគ្នា។ ជាក់ស្ដែងដូចជា៖ ពណ៌ស គឺតំណាងថាគ្មានករណីត្រូវបានរកឃើញ, ពណ៌បៃតង គឺគ្មានករណីក្នុងរយៈពេល ៧ថ្ងៃ ចុងក្រោយនេះ, ពណ៌លឿង គឺមានករណីតិចតួច ក្នុងរយៈពេល ៧ថ្ងៃ ចុងក្រោយ, ពណ៌ទឹកក្រូច គឺមានពី ១១ ទៅ ៥០ ករណី និង ពណ៌ក្រហម គឺមានច្រើនជាង ៥០ ករណី ៕
VannaNewsTakeo
អានច្រើន