ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សង្គម
សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»
សម្ដេចតេជោ៖ អ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»
VannaShare
Thursday, January 14, 2021
ភ្នំពេញ៖ ទោះពុំមានប្រារព្ធពិធីជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជាលើកទី៥ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដូចបណ្ដាឆ្នាំកន្លងមកក៏ដោយ សម្ដេចតេជោ នៅតែបង្ហាញការយកចិត្តទុក និងណែនាំដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ជាពិសេសប្រសាសន៍របស់សម្ដេចកាលពីជំនួបលើកទី៤ គឺគោរពគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។ នេះបើយោងតាមសារលិខិតផ្ញើជូន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែមករាម្សិលមិញនេះ។ តាមរយៈសារលិខិតនេះដែរ សម្តេចតេជោ បានកោតសរសើរ ចំពោះស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួន ដែលបានខិតខំផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ ទាក់ទងនឹងការវិវត្តនៃជំងឹកូវីដ-១៩ ជាពិសេសការផ្សព្វផ្សាយវិធានការបន្ទាន់ទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវតាមវិជ្ជាជីវៈ។ សម្តេចតេជោ ក៏បានរំលឹកផងដែរថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៤ រាជរដ្ឋាភិបាលបានផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នព័ត៌មាន ដើម្បីជួយសម្រួលការលំបាកក្នុងការចុះបំពេញការងាររបស់អ្នកសារព័ត៌មាន ក្នុងការគាំពារដោយច្បាប់រដ្ឋទាំងអស់។ ផ្ទុយទៅវិញ អ្នកសារព័ត៌មានបំពានច្បាប់ ប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន រួមមានការជំរិតទារប្រាក់ជាថ្នូរ មិនចុះផ្សាយ ឬលុបព័ត៌មានដែលបានចុះផ្សាយ ដើរតួជាចៅក្រមដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គម ។ល។ ដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន អ្នកទាំងអស់នោះ ក៏នឹងត្រូវទទួលទោសចំពោះមុខច្បាប់ផងដែរ។ គួរជម្រាបថា ថ្ងៃទី១៤ ខែមករារៀងរាល់ឆ្នាំ គឺជាថ្ងៃប្រារព្ធពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា ហើយកម្មវិធីនេះត្រូវបានរៀបចំចំនួន៤លើករួចមកហើយ ដោយលើកទី៤ មានអ្នកសារព័ត៌មានចូលរួមសរុបជាង៥០០០នាក់ នៅសាលសន្និសីទកោះពេជ្រ រាធានីភ្នំពេញ។ ដោយឡែកជំនួបលើកទី៥នេះ ត្រូវបានផ្អាក ដោយសារតែ វិបត្តិនៃជំងឹកូវីដ-១៩ នៅតែបន្តគម្រាមគំហែងដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល៕
VannaNewsTakeo
អានច្រើន