ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សង្គម
ឯកឧត្តមអភិបាលខេត្តតាកែវ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជួបសំណេះសំណាល និងប្រគល់ម៉ាស៊ីនលាងដៃអូតូម៉ាទិកចំនួន ១០៣គ្រឿង ដើម្បីដាក់នៅតាមសាលារៀនទូទាំងខេត្ត
ឯកឧត្តមអភិបាលខេត្តតាកែវ អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជួបសំណេះសំណាល និងប្រគល់ម៉ាស៊ីនលាងដៃអូតូម៉ាទិកចំនួន ១០៣គ្រឿង ដើម្បីដាក់នៅតាមសាលារៀនទូទាំងខេត្ត
VannaShare
Thursday, January 14, 2021
តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតដល់តំណាង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈម៉ាស៊ីនលាងដៃអូតូម៉ាទិក ចំនួន ១០៣គ្រឿង ដើម្បីទុកធ្វើការបែងចែកទៅតាមសាលារៀននៅទូទាំងខេត្ត ដែលជាផ្នែកមួយសម្រាប់ ការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើងនៅក្នុងសហគមន៍។ មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនដែរថា នៅខេត្តតាកែវ មានអ្នកសង្ស័យជំងឺកូវីដ-១៩ ចំនួន១៨៨នាក់ ដែល១៨០នាក់ បានវិលត្រលប់មកពីប្រទេសថៃ និង៨នាក់វិលត្រលប់មកពីប្រទេសវៀតណាម ហើយដែលត្រូវដាក់អោយធ្វើចត្តាឡីស័ក្តនៅកន្លែងដែលអាជ្ញាធរបានរៀបចំ និងមួយចំនួនបានធ្វើចត្តាឡីសក្តិនៅផ្ទះ រហូតមកដល់ពេលនេះក្នុងចំណោមពួកគេទាំងអស់នោះមានមនុស្សចំនួន ១៣៨នាក់ ហើយត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក្តទាំងស្រុង និងបានយកសំណាកពួកគេចំនួន ២ដង ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លទ្ធផលគឺ អវិជ្ជមានទាំងអស់។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមថា ចំពោះបញ្ហាការទប់ស្កាត់ និងបង្ការ នូវជំងឺកូវីដ-១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ពិនប្រសប់ប្រកបដោយកិត្តិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវវិធានការបន្ទាន់ៗ ជាច្រើន ដើម្បីចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ នៅក្នុងសហគមន៍របស់យើងទាំងអស់ ជាពិសេស សម្ដេចតេជោ បានទប់ទល់ និងគ្រប់គ្រងស្ថានការ ព្រឹត្តិការណ៍០៣ វិច្ឆិកា និងព្រឹត្តិការណ ២៨វិច្ឆិកា កាលពីឆ្នាំ២០២០ បានទាន់ពេលវេលា ដែលបានបិទបញ្ចប់នាពេលថ្មីៗនេះ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ជំនួសឱ្យសិស្សានុសិស្ស ក៏សូមធ្វើការថ្លែងអំណរគុណដល់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានផ្ដល់ជូននូវម៉ាស៊ីនលាងដៃទំនើប ដើម្បីទុកដាក់នៅតាមសាលារៀន នៅក្នុងខេត្តតាកែវ គឺបានចូលរួមចំណែកមួយយ៉ាងសំខាន់ នៅក្នុងចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃឆ្លងរាតត្បាតនូវជំងឺកូវីដ-១៩នេះ កុំឱ្យកើតមានឡើងនៅក្នុងសហគមន៍៕
VannaNewsTakeo
អានច្រើន