តាកែវ៖ លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកសំរោងទទួលបន្ទុក ៨ឃុំ អមដំណើរដោយ លោក លោកស្រី រដ្ឋលខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ ដោយមានការអញ្ជើញចូលរួមពីលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក លោកស្រីអភិបាលរងស្រុក លោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុកទាំង១៣ កងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំ និងនាយប៉ុស្តិ៍នគរបាលទាំង ៨ និងកំលាំងប្រជាការពារភូមិសរុបទាំងអស់ ចំនួន ១១២ នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះ សំណាលនិងចែកសម្លៀកបំពាក់ជូនកម្លាំងប្រជាការពារ ឃុំសំរោង ស្រុកសំរោងចំនួន ៦០រូប នៅសាលាស្រុកសំរោង។ ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ បណ្ឌិត ក៏បានផ្តល់អនុសាសន៍ ធ្វើការណែនាំអោយបងប្អូនប្រជាការពារភូមិទាំងអស់ ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវតួនាទី និងភារកិច្ចដែលច្បាប់បានកំណត់ ក្នុងនាមជាកងកម្លាំងមួយ ដើម្បីចូលរួមចំណែកអនុវត្តគោលនយោ បាយភូមិឃុំ មានសុវត្ថិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លៀសវៃ ដែលតែងតែគិតគូ នៅគ្រប់កាលទេសៈ ចំពោះសុខទុករបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជ សាសន៍ ពណ៌ សម្បុរ អ្វីឡើយ ឲ្យតែពួកគាត់ទុក្ខ តែងតែមានមុខសម្តេចទាំងទ្វេជានិច្ច ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេ ខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកសំរោង ទទួលបន្ទុក ៨ឃុំក៏បានឧបត្ថម្ភថវិកាដល់បងប្អូនដែលអញ្ជើញចូលរួមក្នុងកម្មវិធីក្នុងម្នាក់ៗថវិកា ១០,០០០រៀល ៕