ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សង្គម
មន្រ្តីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញក្លែងក្លាយសាខាខេត្តតាកែវ រកឃើញងៀតបបែល និងគ្រឿងកំប៉ុងខូចគុណភាពនៅផ្សារត្រាំខ្នា ស្រុកបាទី
មន្រ្តីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញក្លែងក្លាយសាខាខេត្តតាកែវ រកឃើញងៀតបបែល និងគ្រឿងកំប៉ុងខូចគុណភាពនៅផ្សារត្រាំខ្នា ស្រុកបាទី
VannaShare
Thursday, January 14, 2021
តាកែវ៖ នៅក្នុងការចុះត្រួតពិនឹត្យទំនិញដែលដាក់លក់នៅផ្សារត្រាំខ្នា ដែលស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី ១៣ មករា ឆ្នាំ២០២១នេះ ក្រុមមន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញក្លែងក្លាយ បានរកឃើញងៀតបបែលដែលមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់មួយចំនួន និងទំនិញជាប្រភេទភេសជ្ជៈគ្រឿងកំប៉ុងម៉ាកអាដេ សាច់បាត់ហួសការបរិឆ្ឆេទប្រើប្រាស់ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបទំនិញក្លែងក្លាយខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីជំនាញចុះទៅពិនឹត្យទំនិញនៅផ្សារខាងលើ បានថ្លែងឲ្យដឹងថា មន្រ្តីជំនាញបានធ្វើត្តេស៍បឋមទៅលើចំណីអាហារ គ្រឿងសមុទ្រ និងបន្លែ ព្រមទាំងទំនិញជាគ្រឿងកំប៉ុងជាច្រើនមុខ ក្នុងនោះយើងបានរកឃើញវត្តមានប៉ូរ៉ាក់ដែលជាសារធាតុគីមីនៅក្នុងងៀតបបែល។សារធាតុគីមីប៊ូរ៉ាក់នេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋណាដែលបរិភោគចំណីអាហារដែលមានផ្ទុកសារធាតុគីមីមួយនេះ គឺបង្កឲ្យមានបញ្ហាតម្រងនោម ឈឺក្បាល រលាកប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀន ថ្លើម រមាស់ស្បែក ហើយសម្រាប់មនុស្សធំពេញវ័យលាយចាប់ពីកម្រិត៧ដល់៣៥ក្រាម បណ្តាល ឲ្យស្លាប់ សម្រាប់មនុស្សចាស់ ១៥ក្រាម និងកុមារ ៥ក្រាម អាចបង្កឲ្យក្អូតធ្លាក់ឈាម និងស្លាប់បាន ។ លោកប្រធានសាខា បន្ថែមទៀតថា ក្រៅពីបានធ្វើត្តេស៍ទៅលើចំណីអាហារ រួមនឹងបន្លែខាងលើនេះ មន្រ្តីជំនាញក៏បានពិនិត្យផងដែរទៅលើគ្រឿងកំប៉ុង ដើម្បីរកមើលគ្រឿងកំប៉ុងណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ ច្រេះ ពិសេសយើងក៏បានណែនាំទៅដល់ក្រុមអាជីវករ ឲ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងម៉េចលក់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងដាក់លក់ ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួស កាលបរិច្ឆេទ សូមកុំដាក់លក់ជូនអតថិជន ត្រូវយកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោលដោយខ្លួនឯង ។ លោកប្រធានសាខាកាំកុងត្រូល លី សេរីសម្បត្តិ ក៏បានបញ្ជាក់បន្ថែមថា មន្រ្តីជំនាញ ក៏បានចុះបិទ Poster និងចែកជូនបងប្អូនប្រជាពលរដ្ឋ រួមនឹងអាជីវករ ដើម្បីឲ្យពួកគាត់បានកាន់ដឹងកាន់តែច្រើនបន្ថែមទៀតពីសុវត្ថិភាពចំណីអាហារនេះ ព្រោះនៅក្នុង Poster នេះដែរ មានរូបភាពជាច្រើនដែលបង្ហាញពីអាហារណាគួរប្រើប្រាស់ ឬយកមកបរិភោគ និងគ្រឿងកំប៉ុងណាគួរទិញឬមិនគួរទិញ និងរបៀប ពីការទុកដាក់លក់របស់អាជីវករ ហើយក្នុងនោះដែរក្នុងនាមមន្រ្តីជំនាញ ក៏សូមអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋ សូមទិញទំនិញ និងចំណីអាហារណា ដែលមានសុវត្ថិភាពខ្ពស់ មានស្តង់ដារអនាម័យត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈ ៕
VannaNewsTakeo
អានច្រើន