ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សន្តិសុខ
ត្រឹមតែមួយយប់ នគរបាលខណ្ឌដូនពេញ ឃាត់ម៉ូតូធំៗបាន ៦៥គ្រឿង ដែលបំពាក់ស៊ីម៉ាំងលឺៗ បង្កសំលេងរំខានដល់ប្រជាពលរដ្ឋ
ត្រឹមតែមួយយប់ នគរបាលខណ្ឌដូនពេញ ឃាត់ម៉ូតូធំៗបាន ៦៥គ្រឿង ដែលបំពាក់ស៊ីម៉ាំងលឺៗ បង្កសំលេងរំខានដល់ប្រជាពលរដ្ឋ
VannaShare
Saturday, January 09, 2021
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះតាមដងវិថីតូចធំនៅក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដោយឃាត់ម៉ូតូប្រភេទធំដែលបំពាក់ស៊ីម៉ាំងលឺៗ បណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈបានចំនួន ៦៥គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការអប់រំម្ចាស់និងផាកពិន័យតាមនីតិវិធី។ បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញបានដាក់កម្លាំងចម្រុះធ្វើការបង្ក្រាបម៉ូតូដែលបំពាក់ស៊ីមុំាងប្រែនបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈបានចំនួន ៦៥គ្រឿង។ គួរបញ្ជាក់ផងដែរកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នេះក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាថ្មីឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។ បន្ថែមទៀតនោះការដាក់បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្ដេចសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួន ជិះម៉ូតូធំកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៃទ្រង់ទ្រាយដើម ហើយមានសំឡេងលឺខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសសម្ដេចផ្ទាល់ក៏ធ្លាប់ជួបការរំខាន ដោយសំឡេងបំពង់ស៊ីម៉ាំងនេះផងដែរ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «បច្ចុប្បន្ននៅក្នុងក្រុងម៉ូតូធំៗច្រើន ហើយក្រសួងសាធារណការបញ្ជូនផ្លាកលេខមកប៉ូលិស ដើម្បីឲ្យដឹងអាសយដ្ឋានម៉ូតូហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងជិះវា ហើយវាដកបំពង់ស៊ីម៉ាំងចេញ។ បើលឺវាជិះមុខផ្ទះយើង បើដេកកំពុងតែស្ងប់ដឹងតែភ្ញាក់, សម្ដេចនាយករដ្ឋមន្ដ្រីធ្លាប់រអ៊ូលើបញ្ហានេះនៅម្ដុំវិមានឯករាជ្យ»។ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កន្លងទៅអ្នកជិះម៉ូតូធំៗ ឮនេះគឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាលត្រូវឃ្លាំមើល សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីកំណត់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកជិះម៉ូតូទាំងអស់នេះ។ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា «ករណីម៉ូតូធំបង្កជាសំឡេងរំខាននេះត្រូវតែលុបបំបាត់ ដោយមិនត្រូវឲ្យមានបន្ដទៀតនៅក្នុងសង្គមឡើយ»៕
VannaNewsTakeo
អានច្រើន