កំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈកំពុងតខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។ ករណីនេះបានកើតឡើងនៅចំណុចស្រះទឹកមួយកន្លែងស្ថិតក្បែរសាលាបឋមសិក្សាត្រែងត្រយឹង ក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចប៉ុស្តិ៍ត្រែងត្រយឹងបានឱ្យដឹងថា ជនរងគ្រោះក្នុងករណីឆក់ត្រីនោះមានឈ្មោះ លី ហូវ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកមិនឃើញវត្ថុតាង និងស្នាមដែលអាចកំណត់បទល្មើសផ្សេងទេ។ ដូច្នេះក្រុមការងារបច្ចេកទេសនៃមន្ត្រីជំនាញអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយការតចរន្តអគ្គិសនីពិតប្រាកដមែន។ ក្រោយការធ្វើកោសល្យវិច័យ សមត្ថកិច្ចបានប្រគល់សាកសពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕