តាកែវ៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស និង លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុក បានអញ្ជើញ ជួបសំណេះសំណាល និងចែកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ២០គ្រួសារ ក្នុងស្រុកព្រៃកប្បាស។ អំណោយដែលបានផ្ដល់ជូន ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី២កេះ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកក្រូច០១កេះ ប៊ីចេង០១គីឡូ ស្ករស០១គីឡូ ក្នុងនោះផងដែរ រដ្ឋបាលស្រុកបានឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល និងលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុក ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ដើម្បីចែកជូនក្នុង ០១គ្រួសារៗ ៥០.០០០៛ ៕