ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សន្តិសុខ
ឧត្តមសេនីយ៍ត្រីផ្កាយមួយទាហ៊នាម្នាក់ចិត្តស្រាល ខឹងបាត់ស្បែកជើងខ្លួនមួយគូរសោះ ក្ដៅក្រហាយឈានទៅដល់កាំភ្លើងវាយក្បាលសន្តិសុខម្នាក់ដួលសន្លប់តែម្ដង
ឧត្តមសេនីយ៍ត្រីផ្កាយមួយទាហ៊នាម្នាក់ចិត្តស្រាល ខឹងបាត់ស្បែកជើងខ្លួនមួយគូរសោះ ក្ដៅក្រហាយឈានទៅដល់កាំភ្លើងវាយក្បាលសន្តិសុខម្នាក់ដួលសន្លប់តែម្ដង
VannaShare
Monday, January 04, 2021
កណ្ដាល៖ អត្ដសញ្ញាណមន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅតុលាការយោធាចំណុះក្រសួងការពារជាតិ។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង។ បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ យ៉ាងណាមិញ ជុំវិញករណីអំពើហិង្សាដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយមួយនេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមមានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម។ គួរជម្រាបថា មន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារដែលដកស្រង់សម្ដីរបស់មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនបង្កគឺជាម្ចាស់គ្លីនិចនេះតែម្ដង ហើយក៏ជាមន្ដ្រីយោធាពាក់ផ្កាយមួយផងដែរ បានដកកាំភ្លើងវាយក្បាលសន្ដិសុខម្នាក់ បណ្ដាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម នៅមុនគ្លីនិច។ ក្រោយបង្កហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីយកទៅសួរនាំផងដែរ៕
VannaNewsTakeo
អានច្រើន