តាកែវ៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកសំរោង ទទួលបន្ទុក ៨ ឃុំ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានផ្ដល់ឡដុតសំរាម មួយគ្រឿង មានទម្ងន់ប្រមាណ ៦០តោន និងកម្ពស់ ២៥ ម៉ែត្រ ដែលអាចដុតសម្រាមបានក្នុងមួយថ្ងៃបានចាប់ចំនួនពី ៨ ទៅ ១០តោន ហើយចំណាយថវិកានៃការសាងសង់ឡនេះអស់ទឹកប្រាក់ប្រមាណជា ១០ម៉ឺនដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រមោចហែរ ឃុំរវៀង ស្រុកសំរោង។ សូមបញ្ជាក់ទីតាំងដីនេះមានទំហំ ៣ ហិចតា ដែលជាដីមានប្លង់កម្មសិទ្ធិស្រប ច្បាប់ មានចំងាយជាង ២គីឡូម៉ែត្រ ពីផ្ទះបងប្អូនប្រជាពលរដ្ឋ និងស្ថិតនៅខាងភ្នំជីសូរ ប៉ុន្មានជា ៦គីឡូម៉ែត្រ នៅពេលខាង មុខនៅក្នុងស្រុកសំរោងទាំងមូលអាចកាត់ បន្ថយបាននូវការចោលសំរាមពាសវាល ពាសកាលនៅមូលដ្ឋានស្រុកសំរោង ៕