ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សង្គម
អភិបាលស្រុកទ្រាំង នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារទីទ័លក្រ នៅឃុំធ្លក
អភិបាលស្រុកទ្រាំង នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារទីទ័លក្រ នៅឃុំធ្លក
VannaShare
Sunday, January 03, 2021
តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១នេះ លោក ឈួន ផាន់នី អភិបាលស្រុក និងជាប្រកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង អមដំណើរដោយមន្រ្តីរាជការរដ្ឋបាលស្រុក បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមស្រុក ផ្ដល់ជូនគ្រួសារីទ័លក្រឈ្មោះ ស៊ាង សឿន ចិញ្ចឹមកូនកំព្រាម្តាយ ០៤នាក់ ស្រី០៣នាក់ រស់នៅភូមិក្រាំងដៃ ឃុំធ្លកស្រុកទ្រាំង។ មានមតិសំណេះសំណាលនាសឱកាសនោះដែរ លោក ឈួន ផាន់នី អភិបាលស្រុក ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានផ្ដាំផ្ញើសាកសួរសុខទុក្ខផងដែរពីសំណាក់ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ពោល គឺ«ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច»។ លោក ឈួន ផាន់នី ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវរស់នៅស្អាត ហូបអាហារឆ្អិនល្អ ហូបទឹកដាំពុះ មានអនាម័យល្អ សម្អាតបរិស្ថាននៅជុំវិញផ្ទះ ត្រូវគោរព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស និងការរក្សាគម្លាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ១៩ ។ អំណោយរបស់សាខាកាកបាទក្រហមខេត្ត រួមមាន៖ អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ មុង១ កន្ទេល១សារុង១ ក្រមារ១ អាវយឺត៥ និងមី១កេះ រួមជាមួយអំណោយ របស់អនុសាខាកាកបាទក្រហមស្រុកមាន៖ សម្ភារៈផ្ទះបាយមួយចំនួន៖ ចានដែកធំ១ កំសៀវទឹក១ កាទឹក១ បំពង់ទឹកក្តៅ១ កញ្ជ្រែងបន្លែ១ ចានបាយ២ ចានសម្លរ២ ខ្ទះ១ វែកបាយ១ វែកសម្លរ១ វែកឆា១ ស្លាបព្រាបាយ២ ទឹកសុទ្ធ១យួរ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ ៕
VannaNewsTakeo
អានច្រើន