ខេត្តកណ្តាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោក ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ល្បែងស៊ីសងខុសច្បាប់(ជល់មាន់និង អាប៉ោង)មួយកន្លែង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣.០០នាទី នៅចំណុចទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ពេលបើកកិច្ចប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យ១២នាក់៖ ១.ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ លក់ដូរ (ឃាត់ខ្លួន)។ ២.ឈ្មោះ ហែម ច័ន្ទណារិទ្ធ ភេទប្រុស អាយុ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អ្នកនេសាទ (ឃាត់ខ្លួន)។ ៣.ឈ្មោះ មឿន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន)។ ៤.ឈ្មោះ ហេង ភានុច ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)។ ៥.ឈ្មោះ គឹម វិបុល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អង្គរក្ស (ឃាត់ខ្លួន)។ ៦.ឈ្មោះ អ៊ុន វណ្ណណែត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន)។ ៧.ឈ្មោះ សុខ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ (ឃាត់ខ្លួន)។ ៨.ឈ្មោះ នុន ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កសិករ ចិញ្ចឹមពពែ (ឃាត់ខ្លួន) ។ ៩.ឈ្មោះ ចាន់ ថុល ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន)។ ១០.ឈ្មោះ សំ សំណាង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ (ឃាត់ខ្លួន)។ ១១.ឈ្មោះ ឃឹម សាវីត ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅ បូរី ភពថ្មី៣ សង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ (ឃាត់ខ្លួន)។ ១២.ឈ្មោះ ស៊ូ ប៊ុនថុន ភេទប្រុស អាយុ ៣១ឆ្នាំមានទីលំនៅភូមិ បទតាជី សង្កាត់ ព្រែកហូ ក្រុង តាខ្មៅ ខេត្តកណ្ដាលមុខរបរ លក់ដូរ(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ១.ចានអាប៉ោង១ ២.កាធុនជ័រ (ទ្រចានអាប៉ោង) ៣.ហានតោ១ ៤.កន្រ្តកដាក់មាន់០៣ ៥.មាន់ឈ្មោល០២ក្បាល ៦.ជញ្ជីងសម្រាប់ថ្លឹងមាន់០១ ៧.ជ័រស្គុតរុំជើងមាន់ មួយចំនួន ៨.កៅអីជ័រ២២ (ក្រហម១២,ខៀវ១០) ៩.ធុងទឹកកក ចំណុះ១៥០លីត្រ (ពណ៌ក្រហម) ១០.កៅស៊ូហ៊ុមព័ទ្ធសង្វៀនពណ៌ខ្មៅ ៣ដុំ ។ ដកហូតរថយន្ត០៥គ្រឿងនិងម៉ូតូ០២គ្រឿង៖ ១-រថយន្តម៉ាក Lexus RX 300 ពណ៌ ស ស៊េរីឆ្នាំ ២០០០ ពាក់ស្លាកលេខ ភ្នំពេញ2AI-8938 ២-រថយន្តម៉ាក Lexus RX 300 ពណ៌ ប្រផេះ ស៊េរីឆ្នាំ ២០០១ពាក់ស្លាកលេខ ព្រៃវែង 2B-8808 ៣-រថយន្តម៉ាក Lexus RX 300 ពណ៌ ស ស៊េរីឆ្នាំ ២០០១ពាក់ស្លាកលេខ ភ្នំពេញ 2AK-8146 ៤-រថយន្តម៉ាក Prius ពណ៌ ខៀវ ២០០៥ស៊េរីឆ្នាំ ២០០០ពាក់ស្លាកលេខ ភ្នំពេញ2AU-9912 ៥-រថយន្តម៉ាក TUNDRAពណ៌ ស ស៊េរីឆ្នាំ ២០០៧ពាក់ស្លាកលេខ ភ្នំពេញ2AN-1400 ៦-ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS 8646 ៧-ម៉ូតូម៉ាក សង់កូរ៉េ ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ1AS-3224។ សមត្ថកិច្ចនគរបាលឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានក្រុមអ្នកញៀនល្បែងស៊ីសង ជល់មាន់ មកជល់នៅកន្លែងកើតហេតុសឹងរាល់ថ្ងៃ ក្រោយទទួលបានព័ត៌មានភ្លាមដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោក បានចុះទៅដល់កន្លែងកេីតហេតុ ឃេីញក្រុមអ្នកញៀនល្បែងស៊ីសងប្រហែល៥០នាក់កំពុងលេងឃេីញដូច្នេះកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសងជល់មាន់បាន១២នាក់ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕