តាកែវ៖ បើយោងតាមការបញ្ជាក់ពី លោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះថា ក្មេងស្រី ឈ្មោះ ប៉ុង អាលីន ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ គឺត្រូវបានរកឃើញវិញហើយ។ សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ អាណាព្យាបាលរបស់ ឈ្មោះ ប៉ុង អាយលីន ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានមកដាក់ពាក្យប្ដឹងនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង កាលពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក ថាមានករណីបាត់ កូន ដោយពួកគាត់បានដើរស្វែងរកអស់លទ្ធផលភាព ៕