តាកែវ៖ មានករណីប្រើប្រាស់អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចភូមិកកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នាវេលាម៉ោង ១នឹង០០នាទី ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ជី ទីន ភេទប្រុសអាយុ១៩ឆ្នាំ មានមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ បានប្រដាប់ដោយឈើជ្រុងមួយកំណាត់បានចូលមកក្រោមផ្ទះជនរងគ្រោះឈ្មោះ គឹម បាក់ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ បានមកវាយម៉ូតូជនរងគ្រោះ ហើយពេលនោះជនរងគ្រោះ បានចូលទៅឃាត់ ស្រាប់តែជនបង្កក៏បានវាយក្បាលជនរងគ្រោះមួយឈើ ជ្រុងបណ្តាលឲ្យមានរបួសស្នាមដេរ២០ធ្នេរ។
បន្ទាប់ពីកើតហេតុរួចកំម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ បាននៅវេលាម៉ោង ១៨និង០០នាទី រួមទាំងវត្ថុតាង ដើម្បីកសាសំណុំរឿងតាមនីតិវិធី៕