ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ០២នាក់ថែមទៀត មានឆ្លងវីរុសកូវីដ១៩ និងមិនមានជាសះស្បើយនោះទេ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៨១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៩នាក់។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖