ទីក្រុងម៉ានីល ៖ មន្ត្រីប៉ូលីសហ្វីលីពីន បានប្រកាសនៅថ្ងៃចន្ទទី៤ ខែមករា ម្សិលមិញនេះថា នារីអាកាសចរណ៍ម្នាក់ ដែលបម្រើការនៅលើយន្ដហោះ ត្រូវបានគេរកឃើញថា បានស្លា.ប់នៅក្នុងអាងងូតទឹក ក្នុងបន្ទប់ទឹក នៃសណ្ឋាគារមួយ នៅប្រទេសហ្វីលីពីន ប្រហែលជាត្រូវបានគេចាប់នាង ប្រដាក់វេនគ្នា បានសម្រេចជាច្រើននាក់ ។
គ្រីស្ទីណា អេនជេលីកា ដាសេរ៉ា Christine Angelica Dacera បានចូលស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ស៊ីធីហ្គាឌិន នៅទីក្រុងម៉ាកាទី នៃទីក្រុងម៉ានីល ដើម្បីអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ជាមួយមិត្តភក្តិមួយក្រុម ។

នាងមាន អាយុ២៣ឆ្នាំ ជានារីបម្រើលើយន្ដហោះជនជាតិហ្វីលីពីន មកជាមួយមិត្តរួមការងារជាច្រើននាក់ នៅឯពិធីជប់លៀង ហើយម្នាក់ក្នុងចំណោមពួកគេ គឺលោក រ៉ូមេល ហ្គាលីដា Rommel Galida បានភ្ញាក់ពីដំណេកនៅម៉ោងប្រហែល១០ព្រឹកថ្ងៃទី១ មករា បានប្រទះឃើញនាងដេក នៅក្នុងបន្ទប់ទឹក ។
លោក ហ្គាលីដា បាននិយាយថា គាត់បានដណ្តប់ភួយឲ្យនារីរងគ្រោះ មុនពេលលោកចូលគេង ។ ហើយនៅពេលលោកភ្ញាក់ឡើង ពោលគឺជាច្រើនម៉ោងក្រោយមក លោកបានឃើញនាងសន្លប់ ហើយលើរាងកាយនាងចាប់ផ្តើមប្រែទៅជាពណ៌ខៀវជាំ ។
នារីរងគ្រោះ ត្រូវបានជួយសង្គ្រោះជាបឋមពីសំណាក់បុគ្គលិកសណ្ឋាគារ ប៉ុន្តែនាងមិនបានដឹងខ្លួនទេ ។ បន្ទាប់មក នាងត្រូវបានមិត្តភក្តិ និងបុគ្គលិកសណ្ឋាគារ បីនាក់ បញ្ជូនទៅមន្ទីរពេទ្យម៉ាកាទី ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា នាង បានដាច់ខ្យល់ មុនពេលមកដល់ បាត់ទៅហើយ ។
លោកវរសេនីយ៍ទោ Harold Depositar មន្ត្រីប៉ូលីសជាតិហ្វីលីពីន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មន្ទីរពេទ្យបានជូនដំណឹងដល់អាជ្ញាធរ អំពីការស្លាប់របស់នាង នៅម៉ោង៥ល្ងាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ។
ក្រុមអ្នកស៊ើបអង្កេតកំពុងរង់ចាំការធ្វើកោសល្យវិច័យពីសំណាក់ក្រុមគ្រូពេទ្យ ប៉ុន្តែបានបញ្ជាក់អោយដឹងដំបូងថា រាងកាយរបស់នារី វ័យក្មេងរូបនេះ ពិតជាមានស្នាមជាំ និងមានស្នាមជាំ រួមទាំងភ្លៅ និងជង្គង់ ។
ប៉ូលីសផ្នែកស៊ើបអង្កេត ក៏កំពុងរង់ចាំរបាយការណ៍បន្ថែមពីការពុលនេះផងដែរ ដើម្បីដឹងថា តើនាងបានប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង និងថ្នាំអ្វីមួយដែរទេ ? រួមនឹងមូលហេតុបន្ទាប់បន្សំ នៃការស្លា.ប់របស់នាងអាចជាជំងឺសរសៃឈាម ឫយ៉ាងណា ?
យ៉ាងណា មន្ត្រីជំនាញ បានរកឃើញថា នារីរងគ្រោះ ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយជាមួយបុរសយ៉ាងហោចណាស់ ១២នាក់ នៅថ្ងៃទី៣១ ខែធ្នូ ២០២០ ក្នុងពិធីជប់លៀងឯកជនមួយ នាថ្ងៃចូលឆ្នាំសកល នៅក្នុងបន្ទប់តែមួយ ដែលក្រុមពួកគេបានជួលនៅសណ្ឋាគារ ស៊ីធីហ្គាឌិន ក្នុងទីក្រុងម៉ាកាទី ។
នារីអាកាសចរណ៍ដ៏ស្រស់សោភា ត្រូវបានមន្ត្រីស៊ើបអង្កេតរកឃើញទៀតថា ស្លា.ប់នៅវេលាថ្ងៃត្រង់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅក្នុងអាងងូតទឹក នៃបន្ទប់សណ្ឋាគាររបស់នាង ។
ប៉ូលីសដែលកំពុងធ្វើការស៊ើបអង្កេតករណីនេះ បានសន្និដ្ឋានជាជំហានដំបូងថា គឺនាងត្រូវបានគេចាប់រំលោ.ភសេ.ពសន្ថវៈ ឬប្រដាក់វេនគ្នាជាច្រើននាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃចន្ទ ទី៤ ខែមករា ប៉ូលីសជាតិហ្វីលីពីន ក៏បានប្រកាសអោយដឹងដែរថា បានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធការស្លា.ប់របស់នារីរងគ្រោះ ខណៈជនសង្ស័យ ៩នាក់ផ្សេងទៀត កំពុងគេចខ្លួន ។
ជនសង្ស័យដែលត្រូវបានចាប់ខ្លួនទាំង៣ ត្រូវបានចោទប្រកាន់ពីបទរំលោ.ភសេពស.ន្ថវៈ និងមនុស្សឃាត រួមមានឈ្មោះ ៖
1- John Pascual dela Serna អាយុ ២៧ឆ្នាំ
2- Rommel Daluro Galido អាយុ ២៩ឆ្នាំ
3- John Paul Reyes Halili អាយុ ២៥ឆ្នាំ ។
ប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យ ៩នាក់ផ្សេងទៀត ដូចខាងក្រោម ៖
1- Gregorio Angelo de Guzman
2- Louie de Lima
3- Clark Jezreel Rapinan
4- Rey Englis
5- Mark Anthony Rosales
6- Jammyr Cunanan
7- Valentine Rosales
8- A certain Ed Madrid
9- A certain Paul ។
រឿងនេះ កំពុងតែផ្ទុះពេញបណ្ដាញសង្គមធ្វីតទ័រ Twitter នៅទូទាំងពិភពលោក ចំពោះការទាមទារ រកយុត្តិធម៌ជូននាងផងដែរ ។ សង្ឃឹមថា នាងទទួលបានយុត្តិធម៌ឆាប់ៗនេះ ហើយនេះជាមេរៀនមួយ ដាស់តឿនដល់បងប្អូននារីៗ ត្រូវប្រុងប្រយត្ន័ ចំពោះមនុស្សប្រុសដែលមានឈ្មោះជាសង្សារ រឺត្រឹមជាមិត្តភក្ដិ កុំបណ្ដោយខ្លួនឲ្យនៅម្នាក់ឯង ក្នុងចំណោមគេជាច្រើននាក់ ខ្លាចជួបរឿងមិនល្អ ដូចពាក្យគេថា«កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ» ៕
នារីបម្រើនៅលើយន្ដហោះដ៏ស្រស់សោភា គ្រីស្ទីណា អេនជេលីកា ដាសេរ៉ា មានវីដេអូចុងក្រោយ ជាមួយនឹងក្រុមជនសង្ស័យ ៖