ភ្នំពេញ៖ បើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងអប់រំ លេខ ៩២ និង ៩៣ អយក.សជណ របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ នេះ បានចេញសេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នាចំនួន២ ស្តីពី «ការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ» និង «ការអនុញ្ញាតអោយដំណើរគ្រឹះស្ថានសិក្សាឯកជន»។ ។
ការចេញសេចក្តីជូនដំណឹងនេះ គឺ ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ ដែលប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ ៕