ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សន្តិសុខ
កម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង នៅបរិវេណផ្ទះឈ្មោះ ឆាំ ភ័ក្រ្ត ក្នុងស្រុកសំរោង
កម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង នៅបរិវេណផ្ទះឈ្មោះ ឆាំ ភ័ក្រ្ត ក្នុងស្រុកសំរោង
VannaShare
Friday, December 25, 2020
តាកែវ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក ស៊ឹម ឡាប៉័ង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានចុះចាប់រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ដែលដឹកឈើខុសច្បាប់ ចេញពីចំណុចស្រុកស្នូល ខេត្តតាកែវ ឆ្ពោះមកកាន់ខេត្តតាកែវ នៅបរិវេណផ្ទះឈ្មោះ ឆាំ ភ័ក្រ្ត ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ កាលពីវេលាម៉ោង១១នឹង៥០នាទី ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ ។ លោក ស៊ឹម ឡាប៉័ង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានថ្លែងប្រាប់អ្នកយកព័ត៌មានឱ្យដឹង នៅកន្លែងកើតហេតុថា ដោយមានការសម្របសម្រួលនីតីវិធីច្បាប់ពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវ ទើបក្រុមសមត្ថកិច្ចអធិការដ្ឋាននៃរដ្ឋបាលព្រៃឈើឈូងសមុទ្រ សហការជាមួយកម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងអាវុធហត្ថស្រុក មន្រ្តីមូលដ្ឋាន បានធ្វើការចុះស្រាវជ្រាវ និងឈានទៅដល់ចាប់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម ៣A-4370 ក្នុងបរិវេណគេហដ្ឋានរបស់ម្ចាស់ផ្ទះខាងលើតែម្តង ។ លោកនាយខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ បន្ថែមទៀតថា ការចាប់រថយន្តដឹកឈើខាងលើនេះ ដោយសារតែម្ចាស់ឈើមិនមានលិខិតអនុញ្ញាតដឹកផលអនុផលព្រៃឈើនោះទេ ដែលការដឹកនេះវាខុស ទៅនឹងច្បាប់ស្តីពីព្រៃឈើ ហើយក្នុងការចាប់នេះដែរ កម្លាំងចម្រុះបានពិនិត្យរកឃើញប្រភេទឈើអាថ្នាក់លេខ២ ប្រភេទឈើថ្លុង និងត្បែងចំនួន ១៤៧ ដើម ស្មើនឹង ៨,៨២០ម៉ែត្រគីប។ លោក ស៊ឹម ឡាប៉័ង បញ្ជាក់ទៀតថា វត្ថុតាងកកម្លាំងសមត្ថកិច្ចចម្រុះ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅក្នុងបរិវេណអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដើម្បីចងក្រងសំណុំរឿងនេះតាមនីតិវិធីច្បាប់ស្ដីពីព្រៃឈើ និងបញ្ជូនទៅសមត្ថកិច្ចថ្នាក់លើពិនិត្យនិងដោះស្រាយសម្រេចតាមនីតិវិធីច្បាប់ ៕
VannaNewsTakeo
អានច្រើន