ទំព័រដើម
ព័ត៌មានក្នុងប្រទេស
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
VannShare-វណ្ណា ដកស្រង់រាល់ព័ត៌មាន
ទំព័រដើម
ព័ត៌មានក្នុងប្រទេស
_សន្តិសុខ
_ចរាចរណ៍
_សង្គម
សិល្បៈ
កីឡា
ព័ត៌មានក្រៅប្រទេស
YouTube VannaShare
Home
សង្គម
មន្រ្តីជំនាញរដ្ឋបាលខេត្តតាកែវ ចុះសិក្សា និងប្រមូលរាល់ព័ត៌មាន ដើម្បីដោះស្រាយដីមានទំនាស់ របស់ពលរដ្ឋនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
មន្រ្តីជំនាញរដ្ឋបាលខេត្តតាកែវ ចុះសិក្សា និងប្រមូលរាល់ព័ត៌មាន ដើម្បីដោះស្រាយដីមានទំនាស់ របស់ពលរដ្ឋនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
VannaShare
Wednesday, December 23, 2020
តាកែវ៖ បន្ទាប់ពីមានការប្ដឹងជំទាស់របស់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនសម្បទារដីវិនិយោគ នៅក្នុងភូមិស្រែជើងរាស្រ្ត ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ទៅក្រសួងដែនដីនិងទៅអាជ្ញាធរខេត្តតាកែវ ពីការរំលោភបំពានក្បាលដី និងស្នើសុំចុះប្លង់កម្មសិទ្ធ រយះពេលពេញមួយថ្ងៃពុធ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០នេះ អាជ្ញាធរខេត្តតាកែវដឹកនាំដោយលោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ ទទួលបន្ទុកការងារសូរិយោដី បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅជួបបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនវិនិយោគ ដើម្បីប្រមូលពត៌មាននិងពិនិត្យមើលទីតាំងជាក់ស្ដែង។ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនដីសម្បទាររបស់រដ្ឋលោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវ បានថ្លែងថា កន្លងមកមានម្ចាស់ក្រុមហ៊ុនដីសម្បទាន និងបងប្អូនប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅក្រសួងសូរិយោដី និងអាជ្ញាធរខេត្តតាកែវពាក់ព័ន្ធអោយជួយដោះស្រាយបញ្ហាទំនាស់លើដីនេះ ដូច្នោះដើម្បីបញ្ចប់បញ្ហា អាជ្ញាធរស្នើអោយបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនវិនិយោគដីសម្បទាន បង្ហាញទីតាំងដែលខ្លួនគ្រប់គ្រង និងបង្ហាញឯកសារពាក់ព័ន្ធនានា ដល់អាជ្ញាធរដើម្បីយើងមានភាពងាយស្រួលក្នុងការរកដំណោះស្រាយជូន។ លោកអភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បន្តថា សូមបងប្អូនបង្ហាញពីអ្វីដែលខ្លួនកាន់កាប់ជាក់ស្ដែងអោយច្បាស់ និងប្រាប់ពីការពាក់ព័ន្ធដីទំនាស់នេះជាមួយអ្នកណា ដើម្បីយើងងាយស្រួលក្នុងការហៅអ្នកពាក់ព័ន្ធនិងជជែកគ្នាដោះស្រាយ ហើយបើដីបងប្អូនពាក់ព័ន្ធនិងដីព្រៃរបស់រដ្ឋវាទាមទាអោយមានការជជែកវែកញែកពីមន្រ្តីរដ្ឋបាលព្រៃឈើ ហើយបើកាន់កាប់ដីជាន់គ្នា មន្រ្តីជំនាញសូរិយោដីនិងយកម៉ាស៊ីនជីភីអេសចុចមើលដើម្បីអោយបានដឹងអ្នកណាជាន់លើដីអ្នកណា។ នៅក្នុងឱកាសនោះលោកអភិបាលរងខេត្តតាកែវ បានប្រាប់អោយបងប្អូនប្រជាពលរដ្ឋនិងម្ចាស់ក្រុមហ៊ុនវិនិយោគទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លីដោយសន្តិវិធីនិងជៀសវាងអោយបានជាដាច់ខាតនូវការប្រើអំពើហឹង្សានានា ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការជឿជាក់លើអាជ្ញាធក្នុងការស្វែងរកដំណោះស្រាយជូនបងប្អូន៕
VannaNewsTakeo
អានច្រើន