ភ្នំពេញ៖ អគ្គនាយិកាភូមិពងទាខ្មែរអ្នកនាង នាង បភាវត្តី នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ថា ភូមិពងទាខ្មែរ ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង ២សែនពងពីខេត្តតាកែវ និងខេត្តព្រៃវែង។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់អ្នកនាង នាង បភាវត្តី៖ សូមជួយ Like ឬ share អោយដល់ម្ចាស់ទ្រុងចិញ្ចឹមទាពងផង!!!! ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!! ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។ ក្រុមការងារភូមិពងទាខ្មែរយើងនិងប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ដើម្បីរួមចំណែកក្នុងយុទ្ធនាការលក់ពងទាក្នុងស្រុកតាមរយ:បណ្តាញរបស់យើងទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសចូលរួមសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទាយើង។ សូមបញ្ជាក់ យើងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងាររបស់យើងនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ដើម្បីប្រមូលទិញ។ មួយវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារយើងនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើនិងមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់បងប្អូន ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង។ សូមទំនាក់ទំនងមកកាន់ក្រុមការងារ ដើម្បីយើងអាចចុះទៅដល់គោលដៅផ្ទាល់ប្រមូលទិញយកពងទា 096 2777 820 / 096 6148 966 ៕

សូមជួយ Like ឬ share អោយដល់ម្ចាស់ទ្រុងចិញ្ចឹមទាពងផង!!!! ក្រុមការងារយើងចង់ជួយទិញ និងជួយលក់!!!...

Posted by នាង បភាវត្តី on Tuesday, December 22, 2020